ឯកឧត្តម ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការសាងសង់អាគារថ្មី នៃព្រឹទ្ធសភា
នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការសាងសង់អាគារថ្មី នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យដំណើរការការងារ និងប្លង់អាគារថ្មី នៃព្រឹទ្ធសភា នៅសាលប្រជុំពិសេស៣ នៃវិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ និងទី២ ព្រឹទ្ធសភា ព្រមទាំងក្រុមការងារសាងសង់អាគារ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន